RSS:
Publications
Comments

Category Archives: Tips

Prepare for takeoff

A few things you can do to stand out from the crowd
There are hundreds of scholarships handed out by foreign governments and various organisations within the Kingdom to high school graduates and aspiring young professionals every year, and each one has its own prerequisites and guidelines that you must follow. We [...]

ការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សា នៅបរទេស

Click here for the interview
ដើម្បីបម្រើទៅតាមសេចក្ដីត្រូវការរបស់មិត្ដអ្នកស្ដាប់នៅសប្ដាហ៍នេះ ក្នុងនាទីវិចារណសន្ទនា
របស់វិទ្យុអូស្រ្ដាលីខ្ញុំបាទ ឃុន អាឡិច អ្នករៀបចំកម្មវិធីនេះនៅក្នុងសប្ដាហ៍នេះ សូមនាំមកជូន
នូវការសំណេះសំណាលជាមួយនឹងលោក ប៉ា ច័ន្ទរឿន និស្សិតខ្មែរដ៏ពូកែម្នាក់ដែលកំពុងសិក្សា
ថ្នាក់បណ្ឌិតខាងទស្សនវិទ្យានៅសកលវិទ្យាល័យក្នុងក្រុងខេនបេរ៉ា ដោយសារលោកបានទទួល
អាហារូបករណ៍ទៅសិក្សានៅបរទេសជាច្រើនលើក លោកបានផ្ដល់បទសម្ភាសន៍នេះដើម្បីជា
ការចែករំលែកបទពិសោធន៍របស់លោកផ្ទាល់ដល់និស្សិតខ្មែរទាំងអស់ដែលមានបំណងចង់
ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេស ស្ដីអំពីប្រភេទអាហារូបករណ៍ របៀបដាក់ពាក្យ និងប្រទេសផ្សេងៗជាដើម ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។
រយៈពេល៖ ២៤នាទី​ ១៣វិនាទី
វាគ្មិន៖ លោក ប៉ា ច័ន្ទរឿន និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​ក្រុង​ខេន​បេរ៉ា​។
អ្នកផលិត៖ ឃុន អាឡិច
Source:  ABC Khmer Radio http://khmer.radioaustralia.net.au/archives/analytical_discussion/?p=32504

បទសម្ភាសន៍​ជាមួយនឹង​ប្រធានសមាគម​និស្សិត​ខ្មែរ: ​គោលដៅ និង​សកម្ម​ភាព

/li>
ស្ដាប់ MP3

លោក ប៉ា ច័ន្ទរឿន ដែលជានិស្សិតថ្នាក់បណ្ឌិតខាងទស្សនវិទ្យានៅសកលវិទ្យាល័យជាតិអូស្រ្ដាលី (ANU) និងសកល​វិទ្យា​ល័យ Charles Sturt (CSU) ជាប្រធានសមាគមនិស្សិតខ្មែរក្រុងខេនបេរ៉ាដែលទើបជាប់ឆ្នោតជាប្រធាននៅក្នុងឆ្នាំ២០១០នេះ បានមានប្រសាសន៍ឲ្យដឹងអំពីសមាគមនិស្សិតខ្មែរក្រុងខេនបេរ៉ា។
សមាគមនិស្សិត​ខ្មែរនេះ មាន​គោលដៅ និង​សកម្ម​ភាព​ជា​ច្រើន​ជួយ​ដល់និស្សិត​ខ្មែរ ដែលទើប​មក​ដល់ថ្មីថ្មោង រួម​ទាំង​និស្សិត​ខ្មែរដទៃ​​ទៀត ដែលត្រូវ​ការ​ជំនួយ​ផ្សេងៗ​ទៀត។ តើ​និស្សិត​ខ្មែរ​ដែល​ទើប​មក​ដល់ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​ៗ​អ្វីខ្លះ? តើ​ពួកគេ​ងាយ​សម្រប​ខ្លួន​ទៅ​នឹង​
ស្ថាន​ភាព​ និង​ជីវភាព​នៃ​ការរស់​នៅ​ប្លែក​ពី​ស្រុក​កំណើត​ដែរ​ទេ?

រយៈពេល៖ ១៦នាទី ៥៦វិនាទី
វាគ្មិន៖ លោក លោក ប៉ា ច័ន្ទរឿន ប្រធាន​សមាគម​និស្សិត​ខ្មែរ​នៅ​ក្រុង​
ខេនបេរ៉ា ប្រទេស​អូស្រ្ដាលី។
អ្នកផលិត៖ ឃុន អាឡិច
Source: ABC Radio http://khmer.radioaustralia.net.au/archives/special_interview/?p=26517