Pages Menu
RssFacebook
Categories Menu

Posted on Feb 26, 2010 in LIVING

ស្ថានភាពនិស្សិតខ្មែរនៅរដ្ឋធានីខេនបេរ៉ា ប្រទេសអូស្រ្ដាលី

ស្ដាប់ MP3ស្ដាប់ MP3

Details: http://khmer.radioaustralia.net.au/archives/youth/?p=26390

និស្សិតខ្មែរ​ទាំង​ឡាយ​ ទោះបីមានជួបប្រទះនឹងបញ្ហាផ្សេងៗក្នុងកាលៈទេសៈខុសគ្នាក៏ដោយ ក៏បញ្ហារួមគឺការប្រឈមមុខទៅនឹងការមករស់នៅក្នុងប្រទេសថ្មី ដោយដំបូងមិនស្គាល់នាយអាយ លិចកើតធ្វើឲ្យការរស់នៅក្នុងដំណាក់កាលដំបូងមានការលំបាកខ្លាំង។

បញ្ហាទម្លាប់នៃការរស់នៅ រួមទាំងវប្បធម៌ និងប្រពៃណីខុសគ្នារវាងខ្មែរ និងអូស្រ្ដាលីក៏ជាកត្ដា មួយទៀត ដែលរួមចំណែកដល់ ការលំបាកផ្សេងៗដែលនិស្សិតខ្មែរត្រូវប្រឈមមុខដែរ។ តែទោះជាយ៉ាងណាក៏ដោយនិស្សិតខ្មែរជាច្រើនមិនបានដឹងអំពីសមាគមនិស្សិតខ្មែរដែល អាចជួយពួកគេបានដើម្បីបន្ធូរបន្ថយបញ្ហា។ ការខ្វះទំនាក់ទំនង រវាងនិស្សិត និងអង្គការស្ថាប័នពាក់ព័ន្ធ រួមទាំងការខ្វះខាតក្នុងការផ្សព្វផ្សាយ ផ្ដល់ព័ត៌មានឲ្យដឹង អំពីសមាគមនិស្សិតខ្មែរ មុនពួកគេមកដល់ទឹកដីអូស្រ្ដាលី ក៏រួម ចំណែកមួយ ផ្នែកដល់ទុក្ខលំបាករបស់ពួកនិស្សិតទាំងនេះដែរ។ និស្សិតខ្លះមិនទាំងដឹងថា មានសមាគមនិស្សិតខ្មែរនៅក្រុងខេនបេរ៉ាផង។

Source: ABC Radio Khmer Services http://khmer.radioaustralia.net.au/archives/youth/?p=26390

Post a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: