សមាគមអាជីវកម្មកន្ទេលកក់កម្ពុជាប្រឹងប្រែងដើម្បីលើក ស្ទួយតម្លៃកក់ខ្មែរ

តំាងពីដើមមកប្រជាពលរដ្ឋខ្មែរបានត្រឹមយកដើមកក់ផលិត ជាកន្ទេល។ កន្ទេលកក់ដែលពលរដ្ឋចេះត្បាញតពីដូនតាមក កាន់តែលំបាកក្នុងការរកទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែចាប់ពីឆ្នាំ២០០៧មក សមាគមដំបូងមួយបានបង្កើតឡើងដើម្បីលើកស្ទួយតម្លៃកក់កម្ពុជា។ សមាគមអាជីវកម្មកន្ទេលកក់កម្ពុជា ដែលមានទីតំាងនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាភូមិសាស្រ្តមានប្រវត្តិផលិតកន្ទេលតំាងពីបូរាណមក កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយរបរតម្បាញកន្ទេល និងតម្លៃកក់ខែ្មរនៅលើឆាកអន្តរជាតិតាមរយៈយកកក់ទៅផលិតជារបស់របរ ជាច្រើនប្រភេទលើសពីកន្ទេល៕